អំពីពួកយើង

ក្រុមហ៊ុន ប៊្លូ មេឌា ហ្វីម (ខេមបូឌា)

ក្រុមហ៊ុន ប៊្លូ មេឌា ហ្វីម (ខេមបូឌា) គឺជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មផ្នែកផលិតប្រព័ន្ធផ្សព្វផ្សាយប្រកប​ដោយភាព​ច្នៃប្រឌិត មានក្រមសីលធម៌ និងគុណភាពខ្ពស់ដល់ស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នធុរកិច្ចនានា ដែលកំពុងស្វែងរកសេវាកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះផលិតផលរបស់ខ្លួន ដើម្បីរចនាបង្កើតយុទ្ធសាស្រ្តទីផ្សារប្រកបដោយភាពប្រកួតប្រជែង និងដើម្បីបានឭជ្រួតជ្រាបដល់អតិថិជនគោលដៅរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ក្រុមហ៊ុន ប៊្លូមេឌា ហ្វីម (ខេមបូឌា) មានក្រុមការងារប្រកបដោយឆន្ទះបេជ្ញាចិត្តខ្ពស់ ដែលមានបទពិសោធការងាររយៈពេលជាង ១០ឆ្នាំ ក្នុងការផលិត​វិដេអូឯកសារសំខាន់ៗ ការផ្សព្វផ្សាយពាណិជ្ជកម្ម​តាមទូរទស្សន៍ កម្មវិធីទូរទស្សន៍ ការថតរូបភាព ការរចនាសិល្បៈប្រកបដោយភាពច្នៃប្រឌិតនិង​ការបោះពុម្ភផ្សាយការផ្សព្វផ្សាយពាណិជ្ជកម្ម និងការរៀបចំគ្រប់គ្រងកម្មវិធីព្រឹត្តិការណ៍នានា។

យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូនលោកអ្នកនូវដំណោះស្រាយនានាផ្នែកប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពច្នៃប្រឌិត រាប់ចាប់តាំងពីសេវាកម្មផ្តល់ការប្រឹក្សាយោបល់ (ការបំផុសគំនិត ទស្សនទាន ការកាត់តសំលេង ការរចនាអក្សរស្គ្រីប ការស្វែងរកទីតាំងថត និងការរៀបចំរចនារូបភាពគំនូរជីវចល) ដល់ការផលិតវីដេអូ និងសេវាកម្ម ក្រោយការផលិតនានា ក៏ដូចជាការជួយឲ្យលោកអ្នក អាចទាញយកប្រយោជន៍នានាពីយុគសម័យបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក្នុងអត្រាតម្លៃមួយដែលសមរម្យអាចទទួលយកបាន ដើម្បីឲ្យស្របទៅនឹងទស្សនៈវិស័យ និងបេសកកម្មក្រុមហ៊ុនរបស់លោក​អ្នក។

ដោយសារយើងមានបទពិសោធន៍ និងអ្នកជំនាញការធ្វើការងារជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នធុរកិច្ចនានា យើងជឿជាក់ថាយើងអាចផ្តល់ជូនលោកអ្នកនូវសេវាកម្មដែលមានលក្ខណៈពិសេស និងល្អដាច់គេ បើប្រៀបធៀបទៅនឹងសេវាកម្មរបស់ក្រុមហ៊ុនដទៃទៀតដែលមានសព្វថ្ងៃ។ មិនថាលោកអ្នកកំពុងតែស្វែងរកអ្វីមួយដែលមានលក្ខណៈបុរាណ ឬទាន់សម័យ យើងប្តេជ្ញាចិត្ត​ផ្តល់យោបល់ដល់លោកអ្នកនូវប្រភព និងមធ្យោបាយនានាជាច្រើន ដែលនឹងនាំសាររបស់លោកអ្នកឲ្យបានឭជ្រួតជ្រាបកាន់តែឆ្ងាយ។


ទស្សនៈវិស័យរបស់ពួកយើង

ទស្សនៈវិស័យរបស់ពួកយើងគឺចង់ក្លាយជាក្រុមហ៊ុនមួយ ដែលឈានមុខគេផ្នែកដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តល់ជូននូវការផលិតការផ្សព្វផ្សាយប្រកបដោយគុណភាព និងភាពច្នៃប្រឌិត រួមទាំងសេវាកម្មដែលគួរជាទីទុកចិត្តបាន និងក្លាយជាដៃគូយុទ្ធសាស្ត្រមួយដ៏សំខាន់ជាមួយនិងអតិថិជន ដោយបង្កើតឲ្យមានទំនាក់ទំនងទៅវិញទៅមករយៈពេលយូរអង្វែង ក្នុងការនាំមកនូវការផ្លាស់ប្តូរដ៏កាន់តែប្រសើរសម្រាប់ស្ថាប័នរបស់អតិថិជន និងសង្គមជាតិទាំងមូល។

បេសកកម្មរបស់ពួកយើង

បេសកកម្មរបស់ពួកយើង គឺផ្តល់ជូនលោកអ្នកនូវជម្រើសដៃគូដំណោះស្រាយផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏ល្អឥតខ្ជោះ ដោយការផ្តល់នូវសេវាកម្មនិងការផលិតដែលថ្មី មានលក្ខណៈច្នៃប្រឌិត ល្អប្រសើរ និងទូលំទូលាយ។ ពួកយើងព្យាយាមពង្រីកទំនាក់ទំនងរយៈពេលយូរអង្វែង ដោយផ្អែកទៅលើការយល់ដឹង កិច្ចសហប្រតិបត្តិការ និងការគិតគូយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពនៃផលិតផលរបស់លោកអ្នក និងសេវាកម្មដែលមានល្បឿនដ៏លឿនរហ័ស។


 ដោយការផ្តល់ជូននូវតម្លៃដែលមានភាពប្រកួតប្រជែងរួមជាមួយនិងគុណភាពល្អវិសេស យើងបង្កើតនូវឱកាសនានាសម្រាប់លោកអ្នករីកលូតលាស់បានយ៉ាងឆាប់រហ័សតាមដែលអ្នកអាចធ្វើទៅបាន ជាមួយនិងគម្រោងផែនការដែលនឹងទទូលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល។


 យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើការងារដោយបើកចំហរ មានសុចរិតភាព និងតែងតែទទួលយកគំនិតទស្សនៈរបស់អតិថិជនជាធំ។ យើងគិតដល់ការពេញចិត្តរបស់លោកអ្នក និងចង់ក្លាយជាប្រភពច្រកចេញចូលតែមួយរបស់លោកអ្នកសម្រាប់ដំណោះស្រាយផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ហេតុអ្វីត្រូវជ្រើសរើសពួកយើង?

អត្រាតម្រូវការ និងការរីកចម្រើនផ្នែកសេវាកម្មប្រព័ន្ធផ្សព្វផ្សាយគឺកំពុងបន្តកើនឡើងខ្ពស់ និងមិនឃើញមានសញ្ញាថាវានឹងថយចុះក្នុងពេលណាមួយឆាប់ៗនេះទេ។ យើងជឿថាតម្លៃខ្ពស់ក្នុងការផលិតការផ្សព្វផ្សាយ ដែលសឹងតែមិនអាចចរចាបាន មួយផ្នែកគឺដោយសារតែថ្លៃដើមក្នុងបច្ចេកទេសការ​ផលិត​មានតម្លៃខ្ពស់។ មូលហេតុមួយទៀតគឺដោយសារតែក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលផ្តល់នូវសេវាកម្មការផលិតខ្នាតធំ និង មធ្យម ក្នុងទីផ្សារសព្វថ្ងៃបានបំប៉ោងថ្លៃចំណេញ និងតម្លៃបន្ថែម។ ហេតុដូច្នេះ យើងចង់កាត់បន្ថយទៅលើការចំណាយដ៏ច្រើនលើសលប់នៃការផ្សាយគម្រោងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នក ដោយរក្សាបាននូវគុណភាពខ្ពស់ តែស្ថិតនៅតម្លៃមួយដែលអាចទទួលយកបាន។​

គន្លឹះសំខាន់ៗដែលនាំឲ្យក្រុមហ៊ុនរបស់យើងទទួលបានភាព ជោគជ័យ គឺ តម្លៃ​ដែល​មាន​ភាព​ប្រកួត​ប្រជែង​ ផ្តោតលើគុណភាព និង​ការ​ពេញចិត្តរបស់អតិថិជន។

ភាពជាអ្នកដឹកនាំ

អតិថិជនរបស់យើង

ដៃគូររបស់យើង